ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីជប៉ុន!
2024-07-31 14:50:28cri
Share with:

    ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤   លោកLiu Jinsongអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីនៃក្រសួងការបរទេសចិនបានកោះហៅលោកYokochi Akira អគ្គទីប្រឹក្សាទីមួយនៃស្ថានទូតជប៉ុនប្រចាំប្រទេសចិន  ដើម្បីលើកឡើងការប្រឆាំងយ៉ាងដាច់ខាត ព្រមទាំងសម្តែងការព្រួយបារម្ភនិងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីនិងទង្វើអវិជ្ជមាន ក៏ដូចជាការលើកឡើងដ៏ខុសឆ្គងជាច្រើន  និន្នាការដ៏គ្រោះថ្នាក់និងការប្រឌិតរឿងក្លែងក្លាយពាក់ព័ន្ធប្រទេសចិនក្នុងឯកសារនៃកិច្ចប្រជុំរបស់ភាគីជប៉ុនក្នុងអំឡុងពេលកិច្ចប្រជុំ"២បូក២"ស្តីពីការទូតនិងសន្តិសុខរវាងជប៉ុននិងអាមេរិក  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី"ការពង្រីកការកំញើញ" និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពី"យន្តការចតុកោណ"រវាងអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីជាដើម។

      លោកLiu Jinsongបានលើកឡើងថា  ការលាបពណ៌និងវាយប្រហាររបស់ភាគីជប៉ុនចំពោះប្រទេសចិន គឺផ្ទុយទៅនឹងអាកប្បកិរិយារបស់ខ្លួនដែលធ្លាប់លើកឡើងថានឹងជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្រនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ   ភាគីចិនដាស់តឿនឱ្យភាគីជប៉ុនបង្កើតការយល់ដឹងប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណចំពោះប្រទេសចិន បញ្ឈប់ការឃុបឃិតជាមួយប្រទេសមួយចំនួនក្នុងការបង្កើតជា"ក្រុមតូច" ដើម្បីបង្កការបដិបក្ខគ្នា ហើយគួរដើរទៅរកទិសដៅដូចគ្នាជាមួយភាគីចិន  ដើម្បីគាំពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីនិងអនុវត្តយ៉ាងជាក់ស្តែងនូវទំនាក់ទំនងជាយុទ្ធសាស្ត្រដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស