រសៀលថ្ងៃទី៣០ខែកក្កដា លោកPezeshkianដែលបានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីជាផ្លូវការ។
ពេលថ្លែងសុន្ទរកថាក្នុងពិធីឡើងកាន់មុខតំណែង លោកPezeshkianបានសន្យាថា រដ្ឋាភិបាលអាណត្តិថ្មីនឹងគិតពិចារណាជាអាទិភាពនូវការអភិវឌ្ឍជានិរន្តរភាព ការបង្កើនកម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ចនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងពេលជាមួយគ្នានេះ ក៏នឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំពារសេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់អ៊ីរ៉ង់លើឆាកអន្តរជាតិ ក៏ដូចជាខំប្រឹងជំរុញឱ្យក្រុមនយោបាយទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ឈានដល់គំនិតឯកភាពរួម។
លោកPezeshkianបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងសកល ព្រមទាំងថ្លែងថា ការប្រាស្រ័យទាក់ទងប្រកបដោយលក្ខណៈស្ថាបនាជាមួយពិភពលោកគឺជាមូលដ្ឋានគ្រឹះរបស់រដ្ឋាភិបាលថ្មីនៃអ៊ីរ៉ង់ក្នុងការដោះស្រាយកិច្ចការទូត៕