ថ្ងៃទី ២៦ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សនៅទីស្តីការរដ្ឋ Zhong nanhai ដើម្បីស្តាប់មតិយោបល់និងសំណើរបស់គណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិននិងតំណាងឥស្សរជនក្រៅបក្សអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននិងការងារសេដ្ឋកិច្ចនៅឆមាសទីពីរឆ្នាំ២០២៤ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់ថា ត្រូវធ្វើការងារសេដ្ឋកិច្ចនៅឆមាសទីពីរឆ្នាំ ២០២៤ ឱ្យបានល្អ ប្រកាន់ខ្ជាប់បរិយាកាសការងារដែលស្វែងរកភាពរីកចម្រើនដោយនឹងនរ អនុវត្តតាមគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីឱ្យបានសមរម្យ ផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ពង្រឹងនិន្នាការសេដ្ឋកិច្ចដែលបន្តកើនឡើងនិងឆ្ពោះទៅរកភាពល្អប្រសើរ ព្រមទាំងសម្រេចបាននូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ ៕