ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសថ្លែងថា រដ្ឋាភិបាលអាណត្តិមុនបានបន្សល់ទុកនូវការខាតបង់ខាងហិរញ្ញវត្ថុទំហំ២ម៉ឺន២ពាន់លានផោន
2024-07-30 10:53:10cri
Share with:

កាលពីថ្ងៃទី២៩ខែកក្កដា លោកស្រី Rachel Reeves រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសបានថ្លែងថា រដ្ឋាភិបាលអាណត្តិមុនដែលកាន់អំណាចដោយបក្សអភិរក្សបានបិទបាំងសភាពការណ៍ពិតអំពីហិរញ្ញវត្ថុសាធារណៈ ដែលបន្សល់ទុកនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទំហំ២ម៉ឺន២ពាន់លានផោន ។

រសៀលថ្ងៃដដែល លោកស្រី Rachel Reeves បានថ្លែងសុន្ទរកថានៅសភាជាន់ទាបថា ក្រសួងហិរញ្ញវត្ថុនឹងប្រកាសពីកញ្ចប់ថវិកាទីមួយបន្ទាប់ពីបក្សពលករចូលកាន់អំណាចនៅថ្ងៃទី៣០ខែតុលាខាងមុខនេះ ដើម្បីប្រកាសពីផែនការថ្មីអំពីពន្ធដារនិងការចំណាយ ។

ថ្ងៃដដែល លោក Jeremy Hunt អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុបានឆ្លើយតបថា ការរិះគន់ថា រដ្ឋាភិបាលអាណត្តិមុនមានការខាតបង់ខាងហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកគឺជារឿងក្លែងក្លាយ សុន្ទរកថារបស់លោកស្រី Rachel Reeves គឺប៉ុនប៉ងធ្វើជាឈ្នាន់សម្រាប់ការរៀបចំផែនការដំឡើងពន្ធដារនៅពេលអនាគត ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានលើកឡើងកាលពីថ្ងៃទី២៧ខែកក្កដាថា ការវាយតម្លៃបង្ហាញថា អង់គ្លេសបានធ្លាក់ក្នុងភាពទាល់ច្រកហើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស