លោកស្រីHuaChunyingអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០២៤នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី៤ដល់ទី៦ខែកញ្ញាខាងមុខ។កិច្ចប្រជុំកំពូលលើកនេះនឹងធ្វើឡើងក្រោមប្រធានបទ"ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម រួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកខាងត្បូងដែលមានកម្រិតខ្ពស់”។ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកភាគីអាហ្រ្វិកនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកនឹងចូលរួមកិច្ចប្រជុំកំពូលតាមការអញ្ជើញ តំណាងនៃអង្គការតំបន់អាហ្រ្វិកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងចូលរួមសកម្មភាពពាក់ព័ន្ធ៕