តាមទិន្នន័យចុងក្រោយបំផុតនៃគេហទំព័រក្រសួងហិរញ្ញវត្ថុអាមេរិកបង្ហាញថា ទំហំបំណុលរដ្ឋាភិបាលអាមេរិកបានឡើងដល់ចំនួន៣៤.៩៩៧ទ្រីលានដុល្លារអាមេរិក ដែលកាន់តែខិតជិតដល់ចំនួន៣៥ទ្រីលានដុល្លារអាមេរិកហើយ។
យោងតាមការគណនារបស់មូលនិធិ Peter G.Petersonអាមេរិកឱ្យដឹងថា បើបែងចែកបំណុលច្រើនសន្ធឹកនេះដល់ប្រជាជនអាមេរិក គឺស្មើនឹងម្នាក់ៗមានបំណុលជិត១សែន៤ពាន់ដុល្លារអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយនិងសេដ្ឋវិទូជាច្រើនយល់ឃើញថា និយាយរួម គុណវិបត្តិនៃការប្រតិបត្តិយន្តការរបស់សភាអាមេរិក និងការព្រងើយកន្តើយចំពោះបញ្ហាបំណុលរបស់គណបក្សនយោបាយសំខាន់ៗ គឺជាមូលហេតុសំខាន់នៃការដែលបំណុលរដ្ឋាភិបាលអាមេរិកគរកាន់តែច្រើនឡើងៗ៕