ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់និងហ្គាំប៊ីស្តារទំនាក់ទំនងការទូតឡើងវិញជាផ្លូវការ
2024-07-30 14:39:15cri
Share with:

      ថ្ងៃទី២៩ខែកក្កដាតាមម៉ោងក្នុងតំបន់     ក្រសួងការបរទេសអ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរវាងអ៊ីរ៉ង់និងហ្គាំប៊ីស្តីពីការស្តារទំនាក់ទំនងការទូតឡើងវិញជាផ្លូវការ។

      សេចក្តីថ្លែងការណ៍បានចែងថា  ស្របនឹងការដែលមានកិច្ចជំនួបប្រាស្រ័យរវាងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់និងហ្គាំប៊ីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងការដែលរដ្ឋមន្ត្រីការបរទេសហ្គាំប៊ីបានបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ក្នុងឱកាសចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃអ៊ីរ៉ង់ និងការជួបប្រាស្រ័យជាមួយលោកAli Bagheri Kaniរដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់    ដើម្បីធានាដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ   អ៊ីរ៉ង់និងហ្គាំប៊ីបានសម្រេចចិត្តស្តារទំនាក់ទំនងការទូតឡើងវិញជាផ្លូវការចាប់ពីថ្ងៃទី២៩ខែកក្កដានេះតទៅ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស