ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំធ្វើសន្និសីទក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើការវិភាគនិងសិក្សាអំពីស្ថានការណ៍សេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងពិនិត្យពិភាក្សា《ការកំណត់មួយចំនួនស្តីពីការលុបបំបាត់ទម្រង់និយមដើម្បីកាត់បន្ថយបន្ទុកនៃមូលដ្ឋាន 》
2024-07-30 15:42:20cri
Share with:

ថ្ងៃទី៣០ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើការវិភាគនិងសិក្សាអំពីស្ថានការណ៍សេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងពិនិត្យពិភាក្សាការកំណត់មួយចំនួនស្តីពីការលុបបំបាត់ទម្រង់និយមដើម្បីកាត់បន្ថយបន្ទុកនៃមូលដ្ឋាន ។

សន្និសីទបានគូសបញ្ជាក់ថា ភារកិច្ចអភិវឌ្ឍនិងលំនឹងកំណែទម្រង់នៅឆមាសទីពីរឆ្នាំនេះនៅតែធ្ងន់ណាស់ គួរតែអនុវត្តតាមស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី២និងលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់បរិយាកាសការងារដែលស្វែងរកភាពរីកចម្រើនដោយនឹងនរ អនុវត្តតាមគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីឱ្យបានសមរម្យ ផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ពង្រឹងនិន្នាការសេដ្ឋកិច្ចដែលបន្តកើនឡើងនិងឆ្ពោះទៅរកភាពល្អប្រសើរ ព្រមទាំងសម្រេចបាននូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ ។

សន្និសីទបានលើកឡើងថា ទម្រង់និយមនិងការិយានិយមជាដំបៅដ៏ធ្ងន់ធ្ងរ ចាំបាច់ត្រូវព្យាបាលដោយពេញទំហឹង ។ លេខាធិការដ្ឋានមជ្ឈិមគួរតែប្រកាន់ខ្ជាប់ជានិច្ច ហើយស្ថាប័នត្រួតពិនិត្យវិន័យគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការត្រួតពិនិត្យនិងការអនុវត្ត ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស