ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអង្គការសហប្រជាជាតិ៖ប្រទេសស៊ូដង់ប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ស៊ូដង់
2024-07-30 14:40:25cri
Share with:

      ថ្ងៃទី២៩ខែកក្កដាតាមម៉ោងក្នុងតំបន់លោកស្រីClementine Nkweta-Salamiអ្នកសម្របសម្រួលផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិប្រចាំស៊ូដង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា  ស៊ូដង់កំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ស៊ូដង់   ពោលគឺមានប្រជាជនប្រហែល២៥.៦លាននាក់ដែលជាចំនួនលើសពីពាក់កណ្តាលនៃចំនួនប្រជាជនទូទាំងប្រទេសស្ថិតក្នុងភាព"អសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ"ឬអាក្រក់ជាងនេះ។រីឯប្រជាជនចំនួន៧៥.៥ម៉ឺននាក់ដែលរស់នៅរដ្ឋធានីKhartoum   តំបន់ភាគខាងលិចDarfur តំបន់Kordofanនិងរដ្ឋGeziraនៅតំបន់ភាគកណ្តាលជាដើម កំពុងស្ថិតក្នុងស្ថានភាព"អសន្តិសុខស្បៀងកម្រិតគ្រោះមហន្តរាយ"ដ៏ធ្ងន់ធ្ងរបំផុត។

      លោកស្រីNkweta-Salamiបានលើកឡើងថា   ការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលដោយរលូន  ការបង្កើនមូលនិធិជំនួយមនុស្សធម៌និងការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញគឺមានសារៈសំខាន់ចំពោះការកាត់បន្ថយវិបត្តិស្បៀងអាហារដែលកំពុងកើនឡើងនៅស៊ូដង់។ លោកស្រីបានអំពាវនាវឱ្យភាគីនានានៃការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់ឈប់បាញ់គ្នាភ្លាមដើម្បីការពារសុវត្ថិភាពរបស់ជនស៊ីវិល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស