ថ្ងៃទី២៨ខែកក្កដា នៅពេលអញ្ជើញចូលរួមក្នុងពិធីដង្ហែព្យុហយាត្រាអបអរទិវាកងទ័ពជើងទឹករុស្ស៊ីនៅទីក្រុងST.PETERSBURG លោកPutinប្រធានាធិបតីរុស្ស៊ីបានថ្លែងថា ភាគីរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដូចគ្នាវិញដោយអនុលោមតាមសកម្មភាពរបស់ភាគីអាមេរិកដែលដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅអឺរ៉ុបនិងតំបន់ផ្សេងទៀតលើពិភពលោក។
ថ្លែងក្នុងសុន្ទរកថា លោកPutinបានលើកឡើងថា អាមេរិកនិងអាល្លឺម៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា គ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយដ៏ទៀងទាត់របស់អាមេរិកនៅប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦។ សំណង់បរិក្ខារជាតិនិងយោធា មជ្ឈមណ្ឌលរដ្ឋបាលនិងឧស្សាហកម្ម ព្រមនិងហេដ្ឋារចនាសម្ព័ន្ធការពារជាតិដ៏សំខាន់របស់រុស្ស៊ី សុទ្ធតែនឹងស្ថិតនៅក្នុងក្របខណ្ឌនៃការវាយប្រហារ។
លោកPutinបានគូសបញ្ជាក់ថា ប្រសិនបើអាមេរិកអនុវត្តផែនការបែបនេះ នោះរុស្ស៊ី“នឹងលែងត្រូវរឹតត្បិតដោយសារការផ្អាកដោយឯកតោភាគីនូវការដាក់ពង្រាយអាវុធវាយប្រហាររយៈចម្ងាយខ្លីនិងមធ្យមដែលខ្លួនបានអនុវត្តកាលពីពេលកន្លងទៅ”។ភាគីរុស្ស៊ីនឹងចាត់វិធានការដូចគ្នាក្នុងការដាក់ពង្រាយអាវុធទាំងនេះដោយអនុលោមតាមសកម្មភាពរបស់អាមេរិកនៅអឺរ៉ុបនិងតំបន់ផ្សេងទៀតលើពិភពលោក៕