ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនជប៉ុនធ្វើមីទ្ទីងដើម្បីប្រឆាំងនឹងការជំរុញការវិវឌ្ឍនៃសម្ព័ន្ធមិត្តជប៉ុននិងសហរដ្ឋអាមេរិកដែលនឹងកកូរកកាយដល់ស្ថានការណ៍ក្នុងតំបន់
2024-07-29 11:06:55cri
Share with:

កាលពីថ្ងៃទី២៨ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំ + រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុននិងអាមេរិកព្រមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធនឹងកិច្ចការពាររបស់ភាគីទាំងពីរបានបើកធ្វើនៅក្រុងតូក្យូប្រទេសជប៉ុន ។ ថ្ងៃដដែល ប្រជាជនជប៉ុនជាច្រើនបានរៀបចំធ្វើសកម្មភាពដង្ហែក្បួននៅក្បែរទីតាំងប្រជុំ ដើម្បីសម្តែងការតវ៉ាចំពោះការដែលជប៉ុននិងសហរដ្ឋអាមេរិកពន្លឿនការជំរុញទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរក្នុងវិស័យយោធាជាដើមដែលវានឹងកកូរកកាយដល់ស្ថានការណ៍ក្នុងតំបន់ ។

អ្នកចូលរួមមីទ្ទីងនេះបានលើកឡើងថា កិច្ចប្រជុំ + រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុននិងអាមេរិកនិងកិច្ចប្រជុំពាក់ព័ន្ធវាទាក់ទងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរអាមេរិកនៅជប៉ុន ខ្លឹមសារពាក់ព័ន្ធនឹងសង្គ្រាមនុយក្លេអ៊ែរគឺយើងមិនអាចអត់ទ្រាំបានទេ ។

បាតុករក៏បានថ្កោលទោសម្តងទៀតនូវទង្វើអាក្រក់គ្រប់បែបយ៉ាងនៃកងទ័ពអាមេរិកប្រចាំនៅខេត្ត Okinawa ហើយគូសបញ្ជាក់ថា ជប៉ុននិងប្រជាជនជប៉ុនគួរតែរួមគ្នាប្រឆាំងនឹងករណីដែលសហរដ្ឋអាមេរិកនិងជប៉ុនកកូរកកាយចំពោះស្ថានការណ៍ក្នុងតំបន់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស