ពិព័រណ៍សិល្បៈចិនឈ្មោះ “ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស——ដំណើរកីឡាអូឡាំពិករបស់សិល្បករចិននិងបារាំង”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានប័នពាក់ព័ន្ធរបស់បារាំងបានបើកធ្វើកាលពីខែឧសភាឆ្នាំ២០២៤នៅមជ្ឈមណ្ឌលពិព័រណ៍ L'hôtel des Invalides ក្រុងប៉ារីស ។
ពិព័រណ៍ធ្វើក្នុងឱកាសខួបទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងបារាំងនិងឆ្នាំកីឡាអូឡាំពិកក្រុងប៉ារីស ដើម្បីតាំងបង្ហាញពីស្នាដៃឆ្នើមជាង២០០របស់សិល្បករចិនចំនួនជាង១០០រូប ដើម្បីបង្កើតស្ពានផ្លាស់ប្តូរវប្បធម៌រវាងចិននិងបារាំងសម្រាប់ផ្សព្វផ្សាយខ្លឹមសារនៃស្មារតីវប្បធម៌នៃកីឡាអូឡាំពិកទៅកាន់ពិភពលោក ។
ភាពយន្តឯកសារក្រោមចំណងជើងថា 《ខ្សែក្រវាត់នៃសិល្បៈ》ដែលជាកម្មវិធីពាក់ព័ន្ធមួយនឹងចាក់ផ្សាយនៅប៉ុស្តិ៍វិទ្យាសាស្ត្រនិងអប់រំនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ពីថ្ងៃទី២៩ខែកក្កដានេះតទៅ ។ ភាពយន្តនេះបានបង្ហាញពីការបើកទូលាយនិងបរិយាបន្ននៃអរិយធម៌ប្រជាជាតិចិនតាមរយៈវិធីសិល្បៈ ក៏ដូចជាបំផុសកម្លាំងជីវិតថ្មីជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមកពីអរិយធម៌ទីទៃគ្នា ៕