ថ្ងៃទី ២៨ ខែកក្កដា សំដៅចំពោះគ្រោះរអិលបាក់ដីភ្នំដែលកើតឡើងនៅភូមិYuelin ស្រុក Shou Yue ខណ្ឌ Nan Yue ក្រុងHeng Yang ខេត្តHu Nan គណៈកម្មាធិការបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយជាតិចិនចេញផ្សាយសេចក្តីជូនដំណឹង ដោយតម្រូវឱ្យតំបន់នានានិងគ្រប់ក្រសួង-ស្ថាប័ន ត្រូវប្រកាន់ខ្ជាប់ការអនុវត្តស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ត្រូវរ៉ាប់រងឱ្យបានប្រាកដប្រជាថែមទៀតនូវទំនួលខុសត្រូវនៃការគ្រប់គ្រងនៅតាមតំបន់មូលដ្ឋាន ទំនួលខុសត្រូវនៃការឃ្លាំមើលនិងណែនាំរបស់ស្ថាប័ន ទំនួលខុសត្រូវសំខាន់នៃការប្រកបអាជីវកម្ម ទំនួលខុសត្រូវស្តីពីការសហការគ្នារបស់មហាជនលើវិស័យទេសចរណ៍និងផ្ទះសំណាក់ជាដើម ក៏ដូចជាធ្វើការងារបង្ការនិងឆ្លើយតបនឹងគ្រោះមហន្តរាយឱ្យបានល្អ ជៀសវាងកុំឱ្យប្រជាជនស្លាប់បាត់បង់ជីវិតនិងរងរបួស ៕