ព្រឹកថ្ងៃទី ២៩ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក José Manuel Ramos-Horta ប្រធានាធិបតីទីម័រខាងកើតដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា នៅពីរសប្តាហ៍មុន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើដោយជោគជ័យ ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ប្រការនេះនឹងនាំមកនូវកម្លាំងចលករថ្មីនិងឱកាសថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទីម័រខាងកើតដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក José Manuel Ramos-Horta បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីម័រខាងកើតក្នុងរយៈពេលជាយូរកន្លងមក ។ ភាគីទីម័រខាងកើតរំពឹងទុកអាចពង្រឹងនិងអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សន្តិសុខស្បៀងអាហារនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើមដើម្បីជួយទីម័រខាងកើតឱ្យសម្រេចបាននូវការអភិវឌ្ឍជាតិដោយម្ចាស់ការ ៕