ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលប្រកាន់គោលជំហររឹង ការចរចាស្តីពីការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សាមិនបានទទួលលទ្ធផល
2024-07-29 14:46:11cri
Share with:

      ថ្ងៃទី២៨ខែកក្កដាតាមម៉ោងក្នុងតំបន់   ក្រុមមន្ត្រីមកពីប្រទេសអ៊ីស្រាអែល អាមេរិក កាតានិងអេហ្ស៊ីបបានធ្វើកិច្ចជំនួបនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានិងការដោះដូរអ្នកជាប់ឃុំ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចុះផ្សាយថា  ការចរចាលើកនេះនៅមិនទាន់ទទួលបានលទ្ធផលអ្វីទេ។

      ក្រុមហ៊ុនវិទ្យុសាធារណៈអ៊ីស្រាអែលបានផ្សាយដំណឹងថា  គោលជំហររបស់អ៊ីស្រាអែលរឹងជាងមុន  ហើយការចរចាលើកនេះមិនបានទទួលលទ្ធផលអ្វីទេ។ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា ភាគីនានានឹងបន្តធ្វើកិច្ចចរចាស្តីពីការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានិងកិច្ចព្រមព្រៀងស្តីពីការដោះដូរអ្នកជាប់ឃុំនៅប៉ុន្មានថ្ងៃខាងមុខ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស