ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
2024-07-29 10:44:56cri
Share with:

      នៅថ្ងៃទី២៦ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំលើកទី២នៃសន្និបាតពិនិត្យពិភាក្សា«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១១ថា ការពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងលុបបំបាត់ហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងការគាំពារ«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួនតូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់"ស្តង់ដារពីរ"និងធ្វើអ្វីដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយតម្កល់ពីលើប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើមនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាពក្នុងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។

      ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។ ទី៣ គាំពារនិងពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

អ្នកបកប្រែ:郑磊
ប្លុកពិសេស