១ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកថ្លែងថា ការបដិបក្ខគ្នាមុខជាត្រូវចាញ់ទាំងសងខាងជាមិនខាន ភាពជាដៃគូទើបជាទំនាក់ទំនងដ៏ត្រឹមត្រូវរវាងចិននិងសហរដ្ឋអាមេរិក ។
២ ភាគីចិនគូសបញ្ជាក់ពី ៣ ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។
៣ គណៈកម្មាធិការបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយជាតិចិនចេញផ្សាយសេចក្តីជូនដំណឹងថា ត្រូវខិតខំជៀសវាងកុំឱ្យប្រជាជនស្លាប់បាត់បង់ជីវិតនិងរងរបួស ។
៤ វិសោធនកម្ម«ធម្មនុញ្ញអូឡាំពិក»លុបចោលការកំណត់ដែលថា ពិធីបើកនៃការប្រកួតកីឡាអូឡាំពិកត្រូវរៀបចំធ្វើនៅក្នុងកីឡដ្ឋាន ។
៥ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា៖ប្រសិនបើអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅប្រទេសអាល្លឺម៉ង់ នោះ រុស្ស៊ីនឹងគិតពិចារណាពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លីនិងមធ្យមជាថ្មីឡើងវិញ ៕