ថ្ងៃទី២៨ខែកក្កដា ទីស្តីការនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ម៉ាឡេស៊ីបានផ្ញើសារលិខិតជូនប្រទេសរុស្ស៊ីដែលជាប្រធានផ្លាស់វេននៃអង្គការ BRICS ដើម្បីសុំចូលរួមយន្តការសហប្រតិបត្តិការនៃប្រទេសBRICS។
នៅថ្ងៃដដែល ពេលជួបពិភាក្សាជាមួយលោក Lavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីដែលអញ្ជើញទៅបំពេញទស្សនកិច្ច លោកAnwar bin Ibrahimនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានថ្លែងថា ម៉ាឡេស៊ីរីករាយចូលរួមយន្តការសហប្រតិបត្តិការនៃប្រទេសBRICS៕