ព្រឹកថ្ងៃទី ២៦ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋបានធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» អ្នកទទួលខុសត្រូវពាក់ព័ន្ធរបស់គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃទ្រព្យសម្បត្តិរដ្ឋនិងសហគ្រាសរដ្ឋ នឹងអនុវត្តការងារកំណែទម្រង់សំខាន់ៗក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ ។
អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា បន្ទាប់មក គណៈកម្មការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន នឹងចាត់ចែងការងារធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ទ្រព្យសម្បត្តិរដ្ឋ និងសហគ្រាសរដ្ឋ ដោយផ្តោតលើការបន្តធ្វើឱ្យទ្រព្យសម្បត្តិរដ្ឋ និងសហគ្រាសរដ្ឋមានភាពកាន់តែធំនិងកាន់តែខ្លាំងក្លា ពន្លឿនការបង្កើតទំនាក់ទំនងផលិតកម្មបែបថ្មីដែលមានភាពបន្ស៊ីគ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មី ពង្រឹងមុខងារស្នូល និងលើកកម្ពស់កម្លាំងប្រកួតប្រជែងស្នូលជាដើម ។
លោក Wang Hongzhi អនុប្រធានគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា នឹងលើកទឹកចិត្តឱ្យសហគ្រាសហ៊ានសាកល្បង ដើម្បីអនុវត្តវិធានការកំណែទម្រង់មួយចំនួនដែលមានលក្ខណៈពិសេសផ្សេងគ្នាដោយផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីបំផុសកម្លាំងរស់រវើករបស់សហគ្រាសឱ្យបានពេញលេញ ៕