លោក Gan Yu អ្នកនាំពាក្យឆ្មាំសមុទ្រចិនបានថ្លែងថា នៅថ្ងៃទី ២៧ ខែកក្កដា យោងតាមការរៀបចំការងារជាបណ្តោះអាសន្នដែលបានឯកភាពដោយប្រទេសចិននិងហ្វីលីពីន ហ្វីលីពីនបានបញ្ជូននាវាស៊ីវិលមួយគ្រឿង ដើម្បីផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងជីវភាពដល់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai។ ឆ្មាំសមុទ្រចិនបានបញ្ជាក់ពីរឿងនេះ និងតាមដានពីដំណើរការទាំងមូល ។ ភាគីចិនរំពឹងទុកថា ហ្វីលីពីននឹងគោរពតាមពាក្យសន្យារបស់ខ្លួន ដើរស្របតាមទិសដៅតែមួយជាមួយចិន ដើម្បីរួមគ្នាគ្រប់គ្រងស្ថានការណ៍លើសមុទ្រឱ្យបានល្អ ។ ឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីគាំពារសិទ្ធិស្របតាមផ្លូវច្បាប់នៅប្រជុំកោះNansha ក្នុងនោះរួមទាំងថ្មប៉ប្រះទឹក Ren'ai និងដែនសមុទ្រនៅជុំវិញ។