ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសចិន-អាស៊ានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
2024-07-27 10:17:28cri
Share with:


      ថ្ងៃទី២៦  ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសចិន-អាស៊ានបានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន  បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកនេះជាមួយតំណាងប្រទេសសម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន រដ្ឋមន្ត្រីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។ 

លោក Wang Yi បានថ្លែងថា ប្រទេសចិននិងអាស៊ានគឺជាសហគមន៍រួមវាសនាដែលរួមសុខរួមទុក្ខជាមួយគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ានទទួលបានលទ្ធផលជាផ្លែផ្កា ដោយផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរចំនួន ២ ពាន់លាននាក់។ ប្រទេសចិនរីករាយចែករំលែកកាលានុវត្តភាពរបស់ប្រទេសចិនជាមួយបណ្តាប្រទេសអាស៊ាន គាំទ្រដល់ប្រទេសទាំងអស់ដើរតាមមាគ៌ាទំនើបកម្មប្រកបដោយជោគជ័យ ដែលស្របតាមលក្ខខណ្ឌជាតិ និងលក្ខណៈប្រវត្តិសាស្ត្រនិងវប្បធម៌របស់ខ្លួន ក្នុងន័យប្រកៀកស្មាគ្នាដើម្បីជំរុញដំណើរការទំនើបភាវូបនីយកម្មនៅក្នុងតំបន់អាស៊ី។

លោក Wang Yi ក៏បានអធិប្បាយអំពីគោលជំហរជាគោលការណ៍របស់ចិនលើបញ្ហាសមុទ្រចិនខាងត្បូងដែរ។

ភាគីទាំងអស់វាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជំរុញសន្តិភាពនិងស្ថិរភាព កោតសរសើរចំពោះឆន្ទៈរបស់ប្រទេសចិនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង«សន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍»មុនគេ ហើយរីករាយធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំលើកនេះបានអនុម័ត «សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងអាស៊ានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីនដោយមនុស្សធម៌» ដែលនឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការកសាង "អាស៊ានគ្មានមីន" ៕

 


អ្នកបកប្រែ:孔思琦
ប្លុកពិសេស