ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពសកលដែលបានមកពីការធ្វើ ឱ្យស៊ី ជម្រៅនូវកំណែទម្រង់ក្នុងយុគសម័យថ្មីរបស់ប្រទេសចិន ”បើកធ្វើនៅប្រទេសឡាវ ស្រីលង្កានិងឥណ្ឌូណេស៊ី
2024-07-27 15:39:01cri
Share with:

ប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពសកលដែលបាន មកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ក្នុងយុគសម័យថ្មីរបស់ប្រទេសចិន”ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើដោយជោគជ័យនៅប្រទេសឡាវ ស្រីលង្កានិងឥណ្ឌូណេស៊ី។ 

តំណាងអ្នកនយោបាយ អ្នកជំនាញបញ្ញវន្ត និងយុវជនបានធ្វើការផ្លាស់ប្តូរមតិយោបល់ស្តីពីប្រធានបទអត្ថន័យយ៉ាងស៊ីជម្រៅរបស់កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ចំពោះបណ្តាប្រទេសទ្វីបអាស៊ី ប្រទេសចិនធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយបាននាំមកនូវកាលានុវត្តភាពថ្មីចំពោះពិភពលោកជាដើម ។

លោកG. Weerasinghe អគ្គលេខាធិការបក្សកុម្មុយនីស្តស្រីលង្កាបានថ្លែងថា សព្វថ្ងៃនេះទ្វីបអាស៊ីកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្រ្តថ្មី ស្រីលង្កាគួរតែក្តាប់ជាប់ឱ្យបានល្អនូវកាលានុវត្តភាពថ្មីដែលនាំមកពិភពលោកពីកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ដើម្បីសម្រេចការអភិវឌ្ឍកាន់តែធំ។

 

 

លេខាធិការរងនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តឡាវបានថ្លែងថា សង្ឃឹមថាយុវជនឡាវស្គាល់ច្បាស់ពីសមទ្ធិផលដ៏មហិមានិងបទពិសោធន៍ដ៏មានតម្លៃនៃកំណែទម្រង់និងការបើកទូលាយក្នុងយុគសម័យថ្មីរបស់ប្រទេសចិន ព្រមទាំងធ្វើឱ្យវាក្លាយទៅជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ជំរុញវឌ្ឍនភាពសង្គមនិងការច្នៃប្រឌិតនិងការអភិវឌ្ឍរបស់ប្រទេសឡាវ។

លោក Han Pei ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន-ចិននៃសកលវិទ្យាល័យឥណ្ឌូណេស៊ីបានថ្លែងថា ប្រទេសចិនធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀតបានផ្តល់កាលានុវត្តភាពថ្មីកាន់តែច្រើនដល់បណ្តាប្រទេសនានា រំពឹងទុកថាប្រទេសចិននិងបណ្តាប្រទេសអាស៊ានជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”អភិវឌ្ឍន៍ទៅមុខប្រកបដោយគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកាន់តែច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស