ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលហ្វីលីពីនដឹកជញ្ជូនសម្ភារៈប្រើប្រាស់ក្នុងជីវភាពទៅកាន់ថ្មប៉ប្រះទឹក Ren’ai ថា ប្រទេសចិនទទួលបានដំណឹងជាមុនហើយបានអនុញ្ញាតឱ្យដឹកជញ្ជូន
2024-07-27 17:45:06cri
Share with:

នៅថ្ងៃទី ២៧ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញករណីដែលហ្វីលីពីនដឹកជញ្ជូនសម្ភារៈប្រើប្រាស់ក្នុងជីវភាពទៅកាន់ថ្មប៉ប្រះទឹក Ren’ai ។

អ្នកសារព័ត៌មានបានសួរសំណួរថា ក្រសួងការបរទេសហ្វីលីពីនបានប្រកាសថា នៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ ហ្វីលីពីនបានដឹកជញ្ជូនសម្ភារៈប្រើប្រាស់ក្នុងជីវភាពដល់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai  តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យរូបនេះបានឆ្លើយតបថា យោងតាមការចាត់ចែងការងារជាបណ្តោះអាសន្នដែលបានឯកភាពគ្នាដោយចិននិងហ្វីលីពីន ដើម្បីគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren'ai  នៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ ក្រោមការតាមដានពីដំណើរការទាំងមូលរបស់ឆ្មាំសមុទ្រចិន ហ្វីលីពីនបានសម្រេចការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងជីវភាពដល់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai។ ហ្វីលីពីនបានជូនដំណឹងពាក់ព័ន្ធចំពោះភាគីចិនមុនពេលដឹកជញ្ជូនសម្ភារៈប្រើប្រាស់ក្នុងជីវភាព  បន្ទាប់ពីភាគីចិនបានបញ្ជាក់នៅនឹងកន្លែងថា ជាការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងជីវភាពបែបមនុស្សធម៌ប៉ុណ្ណោះ ប្រទេសចិនបានអនុញ្ញាតិឱ្យដឹកជញ្ជូន។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ជំហររបស់ចិនចំពោះបញ្ហាថ្មប៉ប្រះទឹក Ren'ai មិនបានផ្លាស់ប្តូរទេ ពោលគឺ ប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះ Nansha ក្នុងនោះរួមទាំងថ្មប៉ប្រះទឹក Ren'ai និងដែនទឹកនៅជុំវិញ។ ព្រមពេលជាមួយគ្នានេះ ចិននឹងបន្តធ្វើការសន្ទនានិងពិភាក្សាគ្នាជាមួយហ្វីលីពីន ដើម្បីដោះស្រាយឱ្យបានសមរម្យនូវបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដីនិងការខ្វែងគំនិតគ្នាអំពីសិទ្ធិដែនសមុទ្រ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស