ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថ្លែងថា ការចរចាស្តីពីការឈប់បាញ់នៅតំបន់ហ្កាហ្សា មិនអាចគ្មានកាលកំណត់ឡើយ
2024-07-27 14:32:36cri
Share with:


លោកFu Cong តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលកាលពីថ្ងៃទី ២៦ ខែកក្កដាថា ការចរចាស្តីពីការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា មិនអាចគ្មានកាលកំណត់ឡើយ ហើយការកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌មិនអាចពន្យារពេលបានឡើយ។

លោក Fu Cong បន្តថា ការប៉ះទង្គិចនៅតំបន់ហ្កាហ្សាបានអូសបន្លាយជាង ៩ ខែហើយ ជនស៊ីវិលឥតពៃទោសជិត ៤ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ហើយខ្សែបន្ទាត់ក្រហមនៃច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានបំពានម្តងហើយម្តងទៀត។ ប្រទេសពាក់ព័ន្ធនៅតែបន្តអះអាងថា ការចរចាស្តីពីការឈប់បាញ់កំពុងបន្តដំណើរការទៅមុខ ប៉ុន្តែក្នុងរយៈពេលពីរខែកន្លងមកនេះ អ៊ីស្រាអែលបានបន្តធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំតទៅទៀត។

លោក Fu Cong បានលើកឡើងថា ប្រទេសចិនដាស់តឿនឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ដាស់តឿនឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធកាន់តែធំទៅលើអ៊ីស្រាអែល ដើម្បីជំរុញឱ្យមានការឈប់បាញ់ក្នុងពេលឆាប់ៗ ។ ប្រទេសចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខចាត់វិធានការចាំបាច់បន្ថែមទៀត ដើម្បីជំរុញការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធ។

អ្នកបកប្រែ:马小青
ប្លុកពិសេស