ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤
2024-07-27 22:07:14cri
Share with:


 

ថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេស ចិន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

លោក Wang Yi បានលើកសំណើចំនួន៤ចំណុចនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិង ចិន ជប៉ុន កូរ៉េខាងត្បូងដូចខាងក្រោម ទីមួយ ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ និងការតភ្ជាប់ក្នុងតំបន់។ ទីពីរ ពង្រឹងសមត្ថភាពឆ្លើយតបវិបត្តិ និងគាំពារស្ថិរភាពក្នុងតំបន់។ ទី៣ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកំពុងរីកចម្រើនថ្មី និងដឹកនាំការអភិវឌ្ឍក្នុងតំបន់។ ទី៤ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងសង្គម ក្នុងន័យប្រមូលគំនិតឯកភាពរួមក្នុងតំបន់។

 

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤ លោក Wang Yi បានលើកឡើងថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នកំពុងមានបម្រែបម្រួលនិងភាពច្របូកច្របល់ ហើយបញ្ហាក្តៅគគុកកំពុងឡើងកំដៅ និងពិបាកដោះស្រាយបាន។ ដូចនេះ ប្រទេសចិនបានលើកគំនិតផ្តួចផ្តើម ៤ ចំណុច ៖ ទី១ រួមគ្នាគាំពារក្របខ័ណ្ឌតំបន់ដែលប្រកបដោយភាពបើកចំហនិងបរិយាបន្ន ។ ទី២ ត្រូវរួមគ្នាគោរពតាមក្រឹតក្រមតំបន់ដែលទទួលបានការទទួលស្គាល់ពីគ្រប់ភាគី។ ទី៣ រួមគ្នាបង្កើនកម្លាំងចលករមានគុណភាពថ្មីសម្រាប់ការតភ្ជាប់គ្នាទៅវិញទៅមក។ ទី៤ រួមគ្នាបង្កើនប្រសិទ្ធភាពនិងកម្លាំងរស់វើកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕

អ្នកបកប្រែ:马小青
ប្លុកពិសេស