ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Thongloun Sisoulithអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានរដ្ឋឡាវ បានជួបសន្ទនាជាមួយលោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
2024-07-26 15:45:42cri
Share with:


 

កាលពីថ្ងៃទី ២៥ ខែកក្កដា លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) និងជាប្រធានរដ្ឋឡាវបានជួបសន្ទនាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិននៅទីក្រុងវៀងចន្ទន៍។

 

លោក Thongloun Sisoulith បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការបិទបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ និងថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃក្នុងរយៈពេលជាយូរកន្លងមកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឡាវ។ ប្រទេសឡាវមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីកសាងគម្រោងដែលជានិមិត្តសញ្ញានៃការបន្តវេនទំនាក់ទំនងមិត្តភាពប្រពៃណីឡាវ-ចិន និងការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់។

 

ជាការឆ្លើយតប លោក Wang Yi បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានបង្រួបបង្រួមចិត្តគំនិតបក្សនិងប្រជាជនក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្រោមការដឹកនាំដ៏រឹងមាំនៃគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល យើងនឹងប្រកាន់ខ្ជាប់នូវទិសដៅនយោបាយដ៏ត្រឹមត្រូវនៃការធ្វើកំណែទម្រង់ និងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ដើម្បីផ្តល់នូវកម្លាំងចលករដ៏រឹងមាំ និងការធានាផ្នែករបបសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងការសម្រេចបាននូវគោលដៅតស៊ូមួយសតវត្សរ៍ទីពីរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស