ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖ប្រើនូវទឹកចិត្តគោរពមកការពារនិងបន្តវេនបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ
2024-07-26 15:21:48cri
Share with:

លោកXi Jinpingបានថ្លែងថា បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រមិនត្រឹមតែរៀបរាប់អំពីប្រវត្តិសាស្ត្រក្នុងអតីតកាលប៉ុណ្ណោះទេ ហើយក៏ជះឥទ្ធពលយ៉ាងខ្លាំងចំពោះពេលបច្ចុប្បន្ននិងអនាគតផងដែរ មិនគ្រាន់តែជារបស់ជំនាន់យើងតែប៉ុណ្ណោះទេ ហើយក៏ជារបស់កូនចៅជំនាន់ក្រោយផងដែរ។ហេតុដូច្នេះការការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រគឺជាទំនួលខុសត្រូវចំពោះប្រវត្តិសាស្រ្តនិងចំពោះប្រជាជន។

គួរពង្រឹងជំនឿចិត្តវប្បធម៌ដោយការគោរពកោតខ្លាច។ លោក Xi Jinping បានចង្អុលបង្ហាញថា៖ «វត្ថុបុរាណវប្បធម៌បង្ហាញពីអរិយធម៌ដ៏ត្រចះត្រចង់ បន្តវេននូវប្រវត្តិសាស្ត្រនិងវប្បធម៌និងផ្សារភ្ជាប់នូវស្មារតីប្រជាជាតិ»។ យើងគួរគោរពកោតខ្លាចប្រវត្តិសាស្ត្រ គោរពកោតខ្លាច វប្បធម៌និងគោរពកោតខ្លាចដល់អេកូឡូស៊ី។ វប្បធម៌ចិនមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងមានប្រវត្តិដ៏យូរលង់។ សំណល់វប្បធម៌ដែលគ្របដណ្ដប់ពាសពេញទឹកដីនៃប្រទេសចិន ផ្ទុកនូវហ្សែន និងលោហិតរបស់ប្រជាជាតិចិនដែលបន្តគ្នាមិនដាច់ ហើយបង្កប់នូវការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ ប្រាជ្ញាដ៏ឧត្តម និងការចងចាំរួមរបស់ប្រជាជនចិន។

គួរបន្តវេននិងអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងតាមរយៈការការពារយ៉ាងផ្ចិត់ផ្ចង់។ លោកXi Jinping បានចង្អុលបង្ហាញថា "ការពារយ៉ាងទូលំទូលាយនូវបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ រៀបចំការអភិវឌ្ឍទេសចរណ៍ ការគ្រប់គ្រងតាមលក្ខណៈពិសេស និង ការពារទីក្រុងបុរាណ បង្កើតខ្សែបន្ទាត់ការពារសុវត្ថិភាពវត្ថុបុរាណឱ្យបានរឹងមាំ និងការពារទ្រព្យសម្បត្តិដ៏មានតម្លៃដែលបានបន្សល់ទុកឱ្យយើងដោយអ្នកជំនាន់មុន" ។ បេតិកភណ្ឌប្រវត្តិសាស្ត្រនិង វប្បធម៌គឺជាធនធានមិនអាចកកើតឡើងវិញបាន និងមិនអាចជំនួសបាន ត្រូវបានឆ្លាក់នូវប្រភពដើមប្រវត្តិសាស្ត្រ មាគ៌ានៃការអភិវឌ្ឍ និងទិសដៅជាមូលដ្ឋាននៃអរិយធម៌ចិន ហើយក៏បង្កប់នូវការប្រឌិតថ្មីដ៏ពិសេស គុណតម្លៃ និងលក្ខណៈវិសេសវិសាលនៃវប្បធម៌ចិន។

គួរជំរុញសុចរិតភាពនិងការច្នៃប្រឌិតក្នុងការប្រើប្រាស់ដោយសមស្រប។ លោកXi Jinpingបានសង្កត់ធ្ងន់ថា"យើងត្រូវតម្កល់ការការពារបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាអាទិភាព ហើយក្នុងពេលជាមួយគ្នានេះ ប្រើប្រាស់ឱ្យបានសមស្រប "អភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខណៈពេលដែលកំពុងការពារ និងការពារនៅខណៈ ពេលដែលកំពុងអភិវឌ្ឍ"។ បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌បន្តវេននូវស្មារតី និងឫសគល់នៃប្រជាជាតិចិន ដែលត្រូវបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ និងការពារដោយមួយជំនាន់និងមួយជំនាន់ទៀត ហើយក៏ត្រូវដើរឱ្យទាន់សម័យកាល និងមានភាពក្លាហានក្នុងការច្នៃប្រឌិត។

ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់លើប្រជាជននិងសេដ្ឋកិច្ច និងធ្វើឱ្យបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌បង្កើតគុណតម្លៃសេដ្ឋកិច្ចនិងសង្គម លោក Xi Jinping បានចង្អុលបង្ហាញថា "កន្លែងណាដែលវប្បធម៌ជឿនលឿន សេដ្ឋកិច្ចនៅកន្លែងនោះនៅតែអាចដើរនាំមុខ។ វប្បធម៌និងសេដ្ឋកិច្ចអាចលាយបញ្ចូលគ្នា និងជំរុញដល់គ្នាទៅវិញទៅមក បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌អាចបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ច៕




អ្នកបកប្រែ:张艳萍
ប្លុកពិសេស