ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្លាំងផលិតកម្មគុណភាពថ្មីនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន
2024-07-26 16:43:45cri
Share with:

កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានគ្រោងផែនការគោលអំពីការធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ប្រទេសចិន ។ កិច្ចប្រជុំពេញអង្គលើកនេះបានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនិងយន្តការនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយសមរម្យ។ឥស្សរជនវិភាគបានយល់ឃើញថា នេះបានបង្ហាញថា ចិនមានការប្តេជ្ញាចិត្តបង្កើតបរិយាកាសខាងប្រព័ន្ធរបបកាន់តែល្អប្រសើរសម្រាប់ពូនជ្រំ អភិវឌ្ឍនិងពង្រឹងកម្លាំងផលិតកម្មគុណភាពថ្មីតាមរយៈការធ្វើកំណែទម្រង់ពាក់ព័ន្ធឱ្យមានភាពកាន់តែស៊ីជម្រៅ  ដើម្បីផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។

បើមើលពីសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើកំណែងទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនថែមមួយកម្រិតទៀតដែលត្រូវពិនិត្យពិភាក្សានិងអនុម័តដោយកិច្ចប្រជុំពេញអង្គលើកនេះ  មជ្ឈដ្ឋានខាងក្រៅមិនពិបាករកឃើញថា គំនិតអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនគឺច្បាស់លាស់ណាស់ ពោលគឺ ខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីពូនជ្រំនិងពង្រឹងឧស្សាហកម្មងើបឡើងថ្មី បង្កើតរចនាសម្ព័ន្ធក្នុងការកសាងឧស្សាហកម្មនៅពេលអនាគត កែលម្អនិងលើកកម្ពស់ឧស្សាហកម្មប្រពៃណីនិងជំរុញឱ្យឧស្សាហកម្មកម្មន្តសាលទទួលការអភិវឌ្ឍប្រកបដោយបច្ចេកវិទ្យាខ្ពស់ ភាពឆ្លាតវៃនិងបៃតង ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីមិនត្រឹមតែជាបញ្ហានៃគោលនយោបាយឧស្សាហកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ តែគឺត្រូវចាត់ទុកការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅជាការទ្រទ្រង់ ខំប្រឹងយ៉ាងពេញទំហឹងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងប្រព័ន្ធធនធានមនុស្សជាដើម ព្រមទាំងបង្កើតបរិយាកាសអន្តរជាតិដ៏ល្អប្រសើរតាមរយៈការពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ។

ពីការគ្រោងផែនការអភិវឌ្ឍន៍ដោយសមស្របនឹងលក្ខខណ្ឌមូលដ្ឋានរបស់តំបន់នានា ដល់ការផ្តល់ការគាំទ្រផ្នែកគោលនយោបាយមួយចំនួននិងកំណែទម្រង់បន្ទាប់បន្សំ បច្ចុប្បន្ននេះ លើទឹកដីប្រទេសចិន កម្លាំងផលិតកម្មគុណភាពថ្មីកំពុងទទួលការអភិវឌ្ឍយ៉ាងផុលផុស នៅឆមាសទីមួយឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនបានកើនឡើង៨,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង១០,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ល។

ស្របពេលដែលចិនធ្វើកំណែទម្រង់ឱ្យមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត កម្លាំងផលិតកម្មគុណភាពថ្មីនឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការកសាងទំនើបកម្មតាមបែបផែនចិន ហើយក៏នឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស