ថ្មីៗនេះ កិច្ចសន្ទនាតុមូលស្តីពី"ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី"ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង។ភ្ញៀវកត្តិយសមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម សិក្សាស្រវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងបារាំងបានពិភាក្សាលើប្រធានបទដូចជា អត្ថន័យដ៏ស៊ីជម្រៅនិងវែងឆ្ងាយនៃសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ២០ ចំពោះពិភពលោក ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌ចិននិងអឺរ៉ុប និងកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុបដែលបានមកពីការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ៕