ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពសកលដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រងក្នុងយុគសម័យថ្មីរបស់ប្រទេសចិន”បើកធ្វើនៅក្រុងJohannesburg ប្រទេសអាហ្វ្រីកខាងត្បូង
2024-07-26 17:18:44cri
Share with:



ថ្ងៃទី២៤ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពសកលដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រងក្នុងយុគសម័យថ្មីរបស់ប្រទេសចិន”ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងJohannesburg ប្រទេសអាហ្វ្រីកខាងត្បូង។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធីការមជ្ឈិមបក្សកុម្មយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសជាង១២០រូបមកពីប្រព័ន្ធសាព័ត៌មាន ធនាគារគំនិត និងមជ្ឈដ្ឋានហិរញ្ញវត្ថុ ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើមរបស់អាហ្វ្រីកខាងត្បូងបានចូលរួមសកម្មភាពលើកនេះ។

លោក Shen Haixiong បានថ្លែងថា លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា កំណែទម្រង់និងការបើកទូលាយគឺជាបដិវត្តន៍លើកទីពីររបស់ប្រទេសចិន ដែលមិនត្រឹមតែបានផ្លាស់ប្តូរប្រទេសចិនយ៉ាងស៊ីម្រៅប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលយ៉ាងវែងឆ្ងាយដល់ពិភពលោកទៀតផង។ ប្រទេសចិនធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីគឺជាជំហានដ៏សំខាន់នៃការជំរុញបុព្វហេតុស្តាវិបុលភាពដ៏អស្ចារ្យរបស់ប្រជាជាតិចិននិងបុព្វហេតុកសាងប្រទេសជាតិដ៏ខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយនឹងផ្តល់ជាកម្លាំងចលករថ្មីសម្រាប់មនុស្សជាតិស្វែងរកផ្លូវទំនើបកម្មនិងរបបសង្គមដែលកាន់តែល្អ ក៏ដូចជាផ្តល់ជាកាលានុវត្តភាពថ្មីនិងបំពេញបន្ថែមកម្លាំងចលកថ្មីចំពោះការអភិវឌ្ឍរបស់បណ្តាប្រទេសនានា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស