ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-07-26 16:01:09cri
Share with:

--គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការមជ្ឈិមបក្ស Xi Jinping ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់ ។

--លោក Wang Huning តំណាងពិសេសរបស់លោកអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន Xi Jinping ធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

--លោក Thongloun Sisoulithអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានរដ្ឋឡាវ បានជួបសន្ទនាជាមួយលោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

--ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈយកឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីនៅប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

--អ្នកនាំពាក្យក្រសួងការពារជាតិចិនបើកសន្និសីទសារព័ត៌មាន ដើម្បីប្រកាសព័ត៌មាននិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធនឹងយោធានាពេលថ្មីៗនេះ។

--ចិន រុស្ស៊ី និងឡាវ បើកធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីជាលើកដំបូង ។

--លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

--ក្រសួងការបរទេសចិនថ្លែងថា តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកJosé Manuel Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែកក្កដានាពេលខាងមុខ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស