កាលពីថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ "របាយការណ៍ស្តីពីការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍបច្ចេកទេសផ្សាយផ្ទាល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន" ត្រូវបានចេញផ្សាយជាពហុភាសាមានភាសាចិន អង់គ្លេស បារាំង ជាដើមនៅទីក្រុងប៉ារីស។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍អូឡាំពិក បានធ្វើជាសាក្សីក្នុងពិធីចេញផ្សាយរបាយការណ៍នេះនៅក្នុងស្ទូឌីយ៉ូរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ដែលតាំងនៅមុខមជ្ឈមណ្ឌលវិទ្យុផ្សាយអន្តរជាតិនៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។