ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន រុស្ស៊ីនិងឡាវបើកធ្វើកិច្ចជំនួបរដ្ឋមន្រ្តីការបរទេសត្រីភាគីលើកដំបូង
2024-07-26 16:18:26cri
Share with:

ថ្ងៃទី២៥ខែកក្កដាតាមម៉ោងក្នុងតំបន់ ប្រទេសចិន រុស្ស៊ីនិងឡាវបានបើកធ្វើកិច្ចជំនួបរដ្ឋមន្រ្តីការបរទេសត្រីភាគីនៅក្រុងវៀងចន្ទន៍ប្រទេសឡាវ ។ លោក Saleumxay ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវធ្វើជាអ្នកសម្របសម្រួល លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិននិងលោក  Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានចូលរួមក្នុងកិច្ចជំនួបលើកនេះ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសទាំងបីចិន រុស្ស៊ីនិងឡាវគឺជាអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វីកនិងជាកម្លាំងមានលក្ខណៈស្ថាបនាសម្រាប់ការជំរុញការអភិវឌ្ឍក្នុងតំបន់ ហើយឆ្នាំនេះបានធ្វើជាប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសBRICKSនិងអាស៊ានដោយឡែកពីគ្នា ។ ការដែលភាគីទាំងបីបង្កើនកិច្ចសហប្រតិបត្តិការ មិនត្រឹមតែមានអំណោយផលដល់ការគាំពារផលប្រយោជន៍រួមប៉ុណ្ណោះទេ ថែមទាំងបញ្ចេញសញ្ញាច្បាស់លាស់នៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសអាស៊ីប៉ាស៊ីហ្វីក ការរួមគ្នាជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ក៏ដូចជាការពួតដៃគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមផងដែរ។

ភាគីទាំងបីបានវាយតម្លៃយ៉ាងសកម្មចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ នឹងជំរុញឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” តភ្ជាប់ជាមួយសហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ីព្រមទាំងយុទ្ធសាស្រ្ត អភិវឌ្ឍន៍នៃតំបន់អាស៊ាន ដើម្បីស្វែងរកកំណើនថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើន និងបំពេញបន្ថែមកម្លាំងចលកថ្មីដល់ដំណើរការសមាហរណកម្មក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស