ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយ លោក Saleumxay ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ
2024-07-26 14:31:56cri
Share with:

  ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយ លោក Saleumxay ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ។

លោក Wang Yi បានថ្លែងថា ក្នុងបរិបទថ្មី ប្រទេសចិន និងឡាវគួរតែពង្រឹងការតភ្ជាប់គ្នា និងធ្វើកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ។ ប្រទេសចិនរីករាយចែករំលែកបទពិសោធអភិវឌ្ឍន៍និងកំណែទម្រង់ជាមួយឡាវឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាលើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងជំរុញបុព្វហេតុសង្គមនិយម។ ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសឡាវតាមលទ្ធភាពរបស់ខ្លួន និងនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់កាន់តែច្រើនពីប្រទេសឡាវ ដើម្បីនាំមកនូវសុខុមាលភាពកាន់តែច្រើនជូនដល់ប្រជាជនឡាវ។

ជាការឆ្លើយតប  លោក Saleumxay បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី២០បានរៀបចំឡើងប្រកបដោយជោគជ័យ ដែលបានផ្តល់បទពិសោធន៍ដ៏មានតម្លៃសម្រាប់ការបង្កើនសមត្ថភាពអភិបាលកិច្ចរបស់បក្សបដិវត្តន៍ប្រជាជនឡាវ។បើគ្មានការគាំទ្រពីចិនទេ ឡាវមិនអាចក្លាយពី "រដ្ឋបិទជិត"ដែលមិននៅជាប់សមុទ្រ ទៅជា "រដ្ឋដីគោគដែលតភ្ជាប់ជាមួយក្រៅប្រទេស"។ប្រទេសឡាវគាំទ្រយ៉ាងមុតមាំចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងឡាវ និងចិន ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ប្រទេសឡាវបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលធ្វើទេសចរជាក្រុម សូមស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសឡាវ។

    ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស