ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន
2024-07-26 10:49:06cri
Share with:


នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជួបសន្ទនាជាមួយគណៈប្រតិភូនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងដែលដឹកនាំដោយលោកអគ្គនាយក Shen Haixiong នៅទីក្រុងប៉ារីស។ លោក Thomas Bach បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលបានអញ្ជើញចូលរួមក្នុងពិធីបើក និងពិធីជប់លៀងស្វាគមន៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ហើយបានថ្លែងអំណរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលបានធ្វើការរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ការផ្សាយបន្តផ្ទាល់នូវការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។

លោក Bach បានថ្លែងថា ប្រជាជនចិនបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសជាប់រហូតមក។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះ។ លោក Bach បន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងពង្រឹងកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីបន្តសម្រេចបានសមិទ្ធផលឈ្នះ-ឈ្នះ។

ជាការឆ្លើយតប លោក Shen Haixiong បានលើកឡើងថា នៅក្នុងការផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកទីក្រុងប៉ារីស សមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងប្រព័ន្ធព័ត៌មាននៃប្រទេសផ្សេងៗ។ ក្នុងនាមជាមិត្តល្អរបស់ប្រជាជនចិន លោកប្រធាន Bach ក៏ជាមិត្តចាស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនផងដែរ។ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីរួមគ្នាជំរុញការផ្សព្វផ្សាយកីឡាអូឡាំពិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស