ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ
2024-07-25 19:53:36cri
Share with:

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែកក្កដា ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់។ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំបានចង្អុលបង្ហាញថា ឆ្នាំនេះ នៅប្រទេសចិនមានភ្លៀងធ្លាក់ច្រើននិងអូសបន្លាយយូរ ងាយកើតមានទឹកជំនន់ពីទឹកទន្លេ ហើយតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងសាចុះសាឡើង ដូច្នេះ ស្ថានភាពបង្ការទឹកជំនន់មានភាពតានតឹងនិងស្មុគស្មាញ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាស្នូល គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់បានធ្វើសកម្មភាពឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត អគ្គបញ្ជាការដ្ឋានជាតិបង្ការទឹកជំនន់និងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិន  និងអាជ្ញាធរមានសមត្ថកិច្ចនានាបានបំពេញភារកិច្ច និងធ្វើការរួមគ្នា កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ភ្នាក់ងារពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះ និងកម្លាំងជួយសង្គ្រោះជំនាញបានឆ្លើយតបតាមបទបញ្ជា ខំប្រឹងបំពេញការងារប្រយុទ្ធប្រឆាំងនិងជួយសង្គ្រោះគ្រោះទឹកជំនន់ កម្មាភិបាល និងមហាជនបានសហការគ្នារដើម្បីការពារផ្ទះរបស់ខ្លួន ដែលបានទទួលលទ្ធផលសំខាន់ជាដំណាក់កាល។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវតម្កល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពជានិច្ច ហើយខិតខំប្រឹងប្រែងធ្វើការងារជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយករណីស្លាប់និងរងរបួសឱ្យដល់កម្រិតអប្បបរមា  ត្រូវពង្រឹងការចាត់ចែងរួម និងចាត់វិធានការឆ្លើយតបជាមុន។ កិច្ចប្រជុំបានតម្រូវឱ្យគណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងយកចិត្តទុកដាក់តាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស អគ្គបញ្ជាការដ្ឋានជាតិត្រូវពង្រឹងការចាត់ចែងនិងសម្របសម្រួល កម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវធ្វើការដឹកនាំនៅជួរមុខ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការយ៉ាងជិតស្និទ្ធ អង្គភាពបក្សនៅមូលដ្ឋាន និងសមាជិកបក្ស និងកម្មាភិបាលត្រូវមានភាពក្លាហាននិងមានទំនួលខុសត្រូវ ដើម្បីបំពេញការងារបង្ការនិងជួយសង្គ្រោះទឹកជំនន់នៅជួរមុខ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស