លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំដែលរៀបចំឡើងដោយក្រសួងការបរទេសកាលចិនកាលពីថ្ងៃទី២៤ខែកក្កដាថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបញ្ចេញសញ្ញាដ៏ខ្លាំងមួយទៅកាន់ពិភពលោកថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការបើកចំហក្នុងយុគសម័យថ្មីដោយមិនងាករេ។ "សេចក្តីសម្រេចចិត្ត" ដែលអនុម័តដោយកិច្ចប្រជុំពេញអង្គបានដាក់ចេញវិធានការកែទម្រង់សំខាន់ៗជាង ៣០០។ ជឿជាក់ថាការអនុវត្តវិធានការកំណែទម្រង់ទាំងនេះនឹងផ្តល់ឱកាសថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងសម្រេចបាននូវការអភិវឌ្ឍរួមជាមួយប្រទេសនានានៅជុំវិញពិភពលោក។