l លោក Xi Jinping ឆ្លើយតបលិខិតរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ Xiamen។
l កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧បើកធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
l លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន។
l ក្រសួងកសិកម្មនិងជនបទចិនថ្លែងថា៖អត្រារួមចំណែកនៃវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មមានចំនួនលើសពី ៦៣ភាគរយ ការផលិតស្បៀងសំខាន់ៗទាំង៣ សម្រេចបានការធ្វើយន្តូបនីយកម្មក្នុងដំណើរការផលិតទាំងមូល។
l ក្រសួងការបរទេសចិនថ្លែងថា ការធ្វើកំណែទម្រង់មានភាពស៊ីជម្រៅបន្ថែមទៀតនឹងផ្តល់កាលានុវត្តភាពថ្មីសម្រាប់ប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសនានា។
l លោក Scholz នឹងស្វែងរកការបន្តអាណត្តិជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់។
l តំបន់ជួរភ្នំអាល់នៃប្រទេសបារាំង និងទីក្រុងសលត៍លេកនៃសហរដ្ឋអាមេរិកទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០និង ២០៣៤ដោយឡែកពីក្នា ។