ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំក្រុមការងារឃោសនាសមជ្ឈិមចិនស្តីពីការសិក្សារៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ២០ធ្វើឡើងនៅក្រុងប៉េកាំង លោកCai Qi ចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថា
2024-07-25 15:13:26cri
Share with:

កិច្ចប្រជុំក្រុមការងារឃោសនាសមជ្ឈិមចិនស្តីពីការសិក្សារៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សក្មុយនីស្តចិនអាណត្តិទី២០បានធ្វើឡើងនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ខែកក្កដា លោកCaiQi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថា។

លោកបានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ២០គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយរបស់បក្សទាំងមូលនិងប្រទេសទាំងមូលនាពេលបច្ចុប្បន្ននិងមួយរយៈពេលនៅថ្ងៃខាងមុខ ។ ត្រូវអនុវត្តយ៉ាងប្រាកដប្រជានូវអនុសាសន៍ដ៏សំខាន់របស់លោកអគ្គលេខាធិការមជ្ឈិមបក្ស XiJinping អំពីការធ្វើឱ្យបានល្អនូវការងារឃោសនា សិក្សារៀនសូត្រនិងស្វែងយល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គដោយយកចិត្តទុកដាក់ ក្តាប់ជាប់ដោយគ្រប់ជ្រុងជ្រោយនូវតម្រូវការការងារឃោសនា សម្រេចភារកិច្ចឃោសនាប្រកបដោយគុណភាពខ្ពស់ ណែនាំសមាជិកបក្ស កម្មាភិបាលនិងប្រជាជនយ៉ាងទូទៅឱ្យស្វែងយល់ដោយស៊ីជម្រៅនូវអត្ថន័យជាលក្ខណៈសម្រេចចិត្តនៃ “ការកំណត់ទាំងពីរ” បង្កើន “មនសិការចំនួន៤” ប្រកាន់ខ្ជាប់ “ជំនឿចិត្តលើខ្លួនឯងចំនួន៤” និង “ការគាំទ្រទាំងពីរ” ដើម្បីធ្វើឱ្យគំនិតនិងសកម្មភាពឯកភាពជាមួយសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់មជ្ឈិមបក្ស៕

អ្នកបកប្រែ:李展精
ប្លុកពិសេស