ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ទូឌីយោ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលតាំងនៅជាប់ប៉មអេហ្វែលបានដាក់ឱ្យប្រើប្រាស់
2024-07-25 15:25:44cri
Share with:

ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ជិតនឹងបើកសម្ពោធ យប់ថ្ងៃទី២៤ខែកក្កដា ស្ទូឌីយោរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលតាំងនៅជាប់អេហ្វែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញទៅដល់កន្លែងផ្ទាល់ដើម្បីត្រួតពិនិត្យការងារត្រៀមនានា។

ក្នុងនាមជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដ៏សំខាន់ដែលដេញថ្លៃទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់វិញ្ញាសាប្រកួតកីឡាអូឡាំពិកច្រើនជាងគេនោះ  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រៅពីសាងសង់ស្ទូឌីយោនៅមជ្ឈមណ្ឌលព័ត៌មាន ថែមទាំងបានសាងសង់ស្ទូឌីយោនៅកន្លែងដ៏សំខាន់នៅជាប់ប៉មអេហ្វែលដែលជាសំណង់និមិត្តសញ្ញាក្រុងប៉ារីសទៀតផង ។ លោក  Shen Haixiong បានទៅដល់ស្ទូឌីយោផលិតវីដេអូនិងថតសំឡេងនិងស្ទូឌីយោថតទិដ្ឋភាពខាងក្រៅជាបន្តបន្ទាប់ ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីស្ថានការណ៍ការងារពាក់ព័ន្ធនៃការផលិតកម្មវិធីផ្សាយព្រឹត្តិការណ៍កីឡា ការប្រើប្រាស់បច្ចេកទេសព្រមទាំងតួនាទីរបស់ស្ទូឌីយោជាដើម។

ស្ទូឌីយោថតទិដ្ឋភាពខាងក្រៅរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលមានផ្ទៃខាងក្រោយជាប៉មអេហ្វែលដែលជាសំណង់និមិត្តសញ្ញារបស់ទីក្រុងប៉ារីសបានសម្រេចការធ្វើតេស្តខាងបច្ចេកទេសរួចហើយ ហើយនឹងធ្វើការផ្សាយផ្ទាល់ជាលើកដំបូងនៅថ្ងៃទី២៥ខែកក្កដា៕



អ្នកបកប្រែ:李展精
ប្លុកពិសេស