ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧បើកធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ
2024-07-25 15:48:44cri
Share with:

 ថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រដ្ឋមន្ត្រីការបរទេសនិងមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់លើបញ្ហាក្តៅគគុកក្នុងតំបន់និងអន្តរជាតិ ។

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំទ្វេភាគី និងពហុភាគីរវាងអាស៊ាន ឡាវ និងចិន សហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប អង់គ្លេស ឥណ្ឌា ជប៉ុននិងកូរ៉េខាងត្បូង និងប្រទេសនិងអង្គការជាច្រើនទៀត។

ព្រឹកថ្ងៃទី២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Wang Yi បានជួបពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវនៅទីក្រុងវៀងចន្ទន៍។

អ្នកបកប្រែ:马小青
ប្លុកពិសេស