ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Sonexay នាយករដ្ឋមន្រ្តីឡាវជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
2024-07-25 17:57:52cri
Share with:

ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Sonexay នាយករដ្ឋមន្រ្តីឡាវបានជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននៅក្រុងវៀងចន្ទន៍ប្រទេសឡាវ។

លោក Sonexay បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យនៃការបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។ប្រទេសឡាវរំពឹងទុករៀនសូត្រពីបទពិសោធដ៏ជោគជ័យរបស់ប្រទេសចិន ដើម្បីតាក់តែងផែនការ “១៥” និងបង្កើនសមត្ថភាពការអភិវឌ្ឍជាម្ចាស់ការ។

លោក Sonexayបានថ្លែងថា ឆ្នាំនេះគឺជាខួប១៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងឡាវនិងចិន។ ប្រទេសឡាវមានឆន្ទៈចាត់ទុកការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជារឿងដ៏សំខាន់ ដើម្បីបង្កើនការតភ្ជាប់និងការសម្របសម្រួលជាមួយប្រទេសចិន  ជំរុញផែនការសកម្មភាពថ្មីស្តីពីការកសាងសហគមន៍រួមវាសនារវាងឡាវនិងចិន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយ ។ អរគុណចំពោះការគាំទ្ររបស់ប្រទេសចិនចំពោះប្រទេសឡាវក្នុងនាមជាប្រធានប្រទេសផ្លាស់វេនអាស៊ាន រំពឹងទុកអាចបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយចិនដើម្បី ជំរុញឱ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា។

ជាការឆ្លើយតប លោក Wang Yi បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវអត្ថន័យជាប្រវត្តិសាស្រ្តនិងវិធានការដ៏សំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សបក្សកុម្មុយនីស្តចិនអាណត្តិទី២០ លោកបានថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសឡាវក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច ពួតដៃគ្នាជំរុញវឌ្ឍនភាពនៃការធ្វើទំនើបកម្មរៀងៗខ្លួនរបស់ប្រទេសទាំងពីរ  ធ្វើឱ្យបុព្វហេតុសង្គមនិយមពិភពលោកបន្តរក្សាកម្លាំងរស់រវើកនៅសតវត្សរ៍ទី២១៕

អ្នកបកប្រែ:李展精
ប្លុកពិសេស