ថ្ងៃទី២៤ ខែកក្កដា លោកMa Zhaoxu អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបជាមួយលោក Cho Dui-yeol រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបានរួមជាមួយលោក Kim Hong-kyun អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាន់ខ្ពស់លើកទី ១០ រវាងក្រសួងការបរទេសចិននិងកូរ៉េខាងត្បូង ។
ភាគីទាំងពីរបានរំលឹកឡើងវិញ និងវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-កូរ៉េខាងត្បូង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ហើយជឿជាក់ថា ការជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងប្រកបដោយភាពរឹងមាំនិងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ផងដែរ។ ។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតដោយសមរម្យ បង្កើនមនោសញ្ចេតនា មិត្តភាពរវាងប្រជាជននិងប្រជាជន និងជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងកូរ៉េខាងត្បូងឱ្យវិវឌ្ឍទៅមុខ។
ប្រទេសចិនបានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួនលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន និងបញ្ហាដែលយកចិត្តទុកដាក់ខ្ពស់ ដូចជាបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម ហើយជំរុញកូរ៉េខាងត្បូងឱ្យគោរពតាមគោលការណ៍ចិនតែមួយ។ កូរ៉េខាងត្បូងបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយសង្ឃឹមថាសមុទ្រចិនខាងត្បូងនឹងរក្សាសន្តិភាព និងស្ថិរភាព៕