ថ្ងៃទី២៤ ខែកក្កដា លោក Hu Zhaoming អ្នកនាំពាក្យក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រកាសថា លោក Wang Huning សមាជិក អចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដែលជាតំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនទៅកាន់ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាមពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកក្កដា ដើម្បីចូលរួមគោរពវិញ្ញណក្ខន្ធរបស់លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម៕