កាលពីថ្ងៃទី ២៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានថ្លែងនៅក្នុងកិច្ចពិភាក្សាដេញដោលជាទូទៅនៃកិច្ចប្រជុំត្រៀមលើកទី ២ សម្រាប់ការរៀបចំមហាសន្និបាតស្តីពីការពិនិត្យពិភាក្សាលើកទី ១១ ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ(NPT) ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ តំណាងចិនបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ប្រទេសចិនស្នើឱ្យប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៥ ធ្វើការចរចា និងឈានដល់ "សន្ធិសញ្ញាមិនប្រើអាវុធនុយក្លេអ៊ែរជាអាទិភាព" ឬចេញសេចក្តីថ្លែងការណ៍នយោបាយពាក់ព័ន្ធ ប្រទេសចិនបានលើកសំណើអំពីខ្លឹមសារពាក់ព័ន្ធនៃសេចក្តីព្រាងនៃសន្ធិសញ្ញានេះរួចហើយ។
ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបោះបង់ចោលផែនការស្តីពី "ការចែករំលែកនុយក្លេអ៊ែរ " និង "ការពង្រីកការកំញើញ " ហើយដកអាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយនៅក្រៅប្រទេសចេញ បោះបង់ចោលនូវការអភិវឌ្ឍនិងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលសកល និងបញ្ឈប់ជាបន្ទាន់នូវការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលLRHW ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។