ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ឆ្លើយតបលិខិតរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ Xiamen
2024-07-24 19:24:44cri
Share with:

ក្នុងឱកាសខួបលើកទី ៤០ នៃការបង្កើតក្រុមហ៊ុនអាកាសចរណ៍ Xiamen  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ ចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ Xiamen

 លោក Xi Jinping បានថ្លែងនៅក្នុងលិខិតឆ្លើយតបថា នៅពេលដែលខ្ញុំធ្វើការនៅ ក្រុងXiamen ខ្ញុំបានចូលរួមការបង្កើតក្រុមហ៊ុនអាកាសចរណ៍ Xiamen ។ ឥឡូវ ខ្ញុំពិតជារីករាយណាស់ដែលបានមើលឃើញក្រុមហ៊ុនអាកាសចរណ៍ Xiamen សម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តវេននូវប្រពៃណីដ៏ល្អ ប្រកាន់ខ្ជាប់ធ្វើកំណែទម្រង់ និងការច្នៃប្រឌិតថ្មី បង្កើនកម្លាំងប្រកួតប្រជែងជាស្នូល ពង្រឹងខ្សែបន្ទាត់សុវត្ថិភាព ក្នុងន័យដើរតួនាទីយ៉ាងសកម្មក្នុងការបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម  ក៏ដូចជា ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលប្រកបដោយគុណភាពខ្ពស់ និងការកសាងប្រទេសខ្លាំងខាងគមនាគមន៍។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Xiamen ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ១៩៨៤ហើយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់ប្រទេសចិនដែលប្រតិបត្តិតាមប្រព័ន្ធសហគ្រាសទំនើប។


អ្នកបកប្រែ:马小青
ប្លុកពិសេស