ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន
2024-07-24 17:01:26cri
Share with:

  ថ្ងៃទី ២៤ ខែកក្កដា លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក  Kuleba  រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន នៅទីក្រុង Guangzhou ប្រទេសចិន។

  លោក Wang Yi បានថ្លែងថា ប្រទេសចិន និងអ៊ុយក្រែន គឺជាប្រទេសមានមេត្រីភាពនឹងគ្នា ។យើងត្រូវគ្រោងផែនការស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរពីតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីជំរុញទំនាក់ទំនងចិន-អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានទៅមុខ។លោក Wang Yi បានចង្អុលបង្ហាញថា វិបត្តិអ៊ុយក្រែនបានឈានចូលឆ្នាំទី ៣ ហើយ។ ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលមានអំណោយផលដល់សន្តិភាព ហើយរីករាយបន្តដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីសម្រេចបាននូវបទឈប់បាញ់ និងបញ្ចប់សង្គ្រាម និងការស្តារការចរចាសន្តិភាពឡើងវិញ។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ហើយនឹងបន្តផ្តល់ជំនួយជាសម្ភារៈមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។

លោក Kuleba បានថ្លែងថា ប្រទេសអ៊ុយក្រែនវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន និងមានលក្ខណៈស្ថាបនារបស់ចិនក្នុងការជំរុញសន្តិភាព និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។ អ៊ុយក្រែនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមតិរបស់ចិន ហើយបានស្រាវជ្រាវដោយយកចិត្តទុកដាក់នូវ "គំនិតឯកភាពរួម៦ចំណុច"ដែលចិននិងប្រេស៊ីលបានឯកភាពគ្នាដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ។ អ៊ុយក្រែនមានឆន្ទៈ និងត្រៀមខ្លួនក្នុងការចរចាជាមួយរុស្ស៊ី៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស