កងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីនបានសម្រេចការផ្សះផ្សាគ្នានៅទីក្រុងប៉េកាំង ហើយបានចុះហត្ថលេខាលើ “សេចក្តីប្រកាសទីក្រុងប៉េកាំង” ដែលក្នុងនោះភាគីទាំងអស់បានឯកភាពគ្នាអំពីការបង្កើតរដ្ឋាភិបាលផ្សះផ្សជាតិជាបណ្តោះអាសន្ន និងស្តារតំបន់ហ្កាហ្សាឡើងវិញ។
តាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណិតជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៩២,៨១ភាគរយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន បញ្ចប់ការបែកបាក់ និងបង្រួបបង្រួមជំហររបស់ប៉ាឡេស្ទីន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៥៥ភាគរយបានសម្គាល់ឃើញថា ទស្សនៈរបស់ប្រទេសចិនក្នុងការគាំទ្រការអភិវឌ្ឍដោយសន្តិភាពទទួលបានការទទួលស្គាល់ច្រើនជាងទង្វើរបស់ប្រទេសមួយចំនួនតូចដែលតែងញុះញង់ឱ្យកើតមានការប៉ះទង្គិចនៅតំបន់មជ្ឈិមបូព៌ា។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,២៥ភាគរយបានសម្គាល់ឃើញថា មនុស្សជាតិគឺជាសហគមន៍រួមសន្តិសុខដែលមិនអាចបំបែកបាន ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខរបស់ចិនដែលមានភាពរួមគ្នា ចម្រុះ សហប្រតិបត្តិការ និងប្រកបដោយនិរន្តរភាព ។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញទូរទស្សន៍ CGTN និងមានការចូលរួមពីអ្នកប្រើអ៊ីនធឺណិតសរុបចំនួន ១០៥៩២ នាក់ក្នុងរយៈពេល ២៤ ម៉ោង។