ថ្ងៃទី ២៣ ខែកក្កដា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១៤២ នៃគណៈកម្មាធិកាអូឡាំពិកអន្តរជាតិដែលរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង សេចក្តីស្នើច្បាប់មួយដែលទាក់ទាញការចាប់អារម្មណ៍ត្រូវបានអនុម័តជាឯកច្ឆន្ទ៖ពោលគឺការប្រកួតកីឡាអេឡិចនិកត្រូអូឡាំពិកលើកដំបូងនឹងត្រូវបើកធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ២០២៥ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រាស្រ័យទាក់ទងជាមួយកីឡាអេឡិចត្រូនិកតាំងពីឆ្នាំ ២០១៨ ហើយបានរៀបចំសប្តាហ៍កីឡាអេឡិចត្រូនិកអូឡាំពិកនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ១៤១ នៅទីក្រុងបុមបៃក្នុងឆ្នាំ ២០២៣ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា នឹងសិក្សាពីការបង្កើតកីឡាអេឡិចត្រូនិកអូឡាំពិក។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ការងាររបស់គណៈកម្មាធិការកីឡាអេឡិចត្រូនិកអន្តរជាតិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលបានការវិវឌ្ឍយ៉ាងខ្លាំង៕