ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានមួយចំនួនស្តីពីប្រធានបទ "ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់" នៅថ្ងៃទី២៤ ខែកក្កដា។ លោក Han Jun លេខាធិការនៃក្រុមថ្នាក់ដឹកនាំបក្សប្រចាំក្រសួងកសិកម្មនិងជនបទចិនបានថ្លែងថា យើងខិតខំធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃបរិក្ខារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ហើយកម្រិតនៃការធ្វើទំនើបកម្មកសិកម្មបានត្រូវកែលម្អជាបន្តបន្ទាប់។អត្រារួមចំណែកនៃវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មមានចំនួនលើសពី ៦៣ភាគរយ ការផលិតស្បៀងសំខាន់ៗទាំង៣ សម្រេចបានការធ្វើយន្តូបនីយកម្មក្នុងដំណើរការផលិតទាំងមូល ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មទទួលបានលទ្ធផលជាផ្លែផ្កា៕